ដើមកំណើតមនុស្ស

 មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។ មនុស្សស្រីក៏មានរយ:ពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។

    ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជាតិនិងពូជសត្វដទៃទៀត និងដោយមានសម្បទានៃប្រព័ន្ធយល់ដឹងសម្រាប់គំនិតអរូបី អត្តពិគ្រោះ និងព្រលឹងនិយម។ លក្ខណៈនៃឥរិយាបថមនុស្សដូចបានរៀបរាប់ខ្លះ មានភាពដូចគ្នានឹងពូជសត្វដទៃទៀតក្នុង Homo genus ដែរ។

     ជាទូទៅបន្ថែមទៀត វាមានភាពលេចធ្លោជាងពូជសត្វដទៃ ព្រោះតែភាពសម្បូរ និងភាពរីកចម្រើន នៃបច្ចេកវិទ្យា និងសិល្បៈ សារៈសំខាន់នៃការរៀនសូត្រ និងវប្បធម៌ទៅលើការរីកចម្រើនលូតលាស់នៃមនុស្សម្នាក់ៗ ក៏ដូចជាវិសាលភាពនៃបន្លាស់ប្ដូរ ដែលមនុស្សមានឥទ្ធិពលលើប្រព័ន្ធបរិស្ថាន។

ឯកសារយោង

 1 Jean-Jacques Hublin, Abdelouahed Ben-Ncer et al., New fossils from Jebel Irhoud, Morocco and the pan-African origin of Homo sapiens [archive], Nature, juin 2017

 2 Desmond Morris, Le Singe nu , 1967.

3 Classification phylogénétique de Guillaume Lecointre et Hervé Le Guyader, Belin

4 P. Perelman, W. E. Johnson et al., « A molecular phylogeny of living primates », PLoS Genetics, vol. 7, no 3,‎ 2011, e1001342 (PMID 21436896, PMCID 3060065, DOI 10.1371/journal.pgen.1001342, lire en ligne [archive])

Comments

Popular posts from this blog

ចលនាអក្សរសិល្ប៍ខ្មែរ

ប្រវត្តិគ្រុឌ History of Gruda)