Posts

សិលាចារឹកបាសាក់(រំដួល)

 សិលាចារឹកបាសាក់ (រំដួល )K.425 ការចុះបញ្ជីសិលាចារឹក អក្សរ ខ្មែរសម័យអង្គរ ភាសា ខ្មែរសម័យអង្គរ ចារឹកអក្សរ ២៦ បន្ទាត់ ឆ្នាំចារឹក ម.ស ៨៩០ សក ប្រភេទសិលា ថ្មភក់ ខ្នាតសិលា (0,56 x 0,36 x 0,05) លេខសារពើភណ្ឌ K.425 ប្រភពដើម បាសាក់ រំដួល ខេត្តស្វាយរៀង  កន្លែងរកឃើញ បាសាក់ រំដួល ខេត្តស្វាយរៀង បោះពុម្ពផ្សាយ            Inscriptions du cambodge vol.II,p.142 សិលាចារឹកនេះមានខ្នាតរង្វាស់ (0,56 x 0,36 x 0,05) សារមន្ទីរ Albert បានចុះលេខ D.26 ប្រភពសិលាចារឹកនេះបានមកពីការធ្វើកំណាយដែលបានប្រតិបត្តិដោយលោក J. Commalle នៅបាសាក់(រំដួល)ខេត្ត ស្វាយរៀង កាលពីឆ្នាំ ១៩០១-១៩០២ ។ សិលាចារឹកជាភាសាខ្មែរនេះមាន២៦បន្ទាត់។ ខ្លឹមសារ បន្ទាត់ទី១-៥ ឆ្នាំ ៨៩០ នៃមហាសករាជមានព្រះរាជបញ្ជារបស់ព្រះបាទ  ស្រីជយវម៌្មទេវដើម្បី ថ្វាយ ស្រុក ថ្ក្វាល ជោង ដល់ កំស្តេង ជគត វក ឯក ព្រះអង្គទ្រង់ថ្វាយ  ស្វេតតន្ទុល(អង្ករ) ១ ជេ ជាប្រចាំថ្ងៃ និង ប្រេង ប្រទីប និង ប្រេង ព្រះ គោ ខ្ញុំបម្រើ។ បន្ទាត់ទី(៦-៨) និយាយពីដីដែលបាន ស្តេង អញ  ភ្នំ  វក ឯក  ស្តេង អញ អាចារ្យ បុរោ...

ប្រវត្តិគ្រុឌ History of Gruda)

 #ប្រវត្តិគ្រុឌ History of Garuda ១- អត្ថន័យ     គ្រុឌ (អង់គ្លេស: Garuda​ , ហិណ្ឌី: गरुड़ , ទមិឡ: கருடன், புராணம் ) គឺ ទេវតានៃព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ គ្រុឌជាសត្វដែលដំណាលក្នុងទេវកថាឥណ្ឌា. សត្វនេះជាសត្វមានមហិទ្ធិប្ញទ្ធិដូចក្នុងដំណាលរឿងកាកីជាដើម សត្វនេះមានរូបរាងជាមនុស្សក្បាលជាឥន្ទ្រី ដៃជើងជាក្រញាំសត្វស្លាប មានស្លាបហើយស៉ីនាគ និងពស់ជាអាហារ។ គ្រុឌក្លាយមកពីពាក្យបាលី និងសំស្រឹ្តតជាឈ្មោះសត្វបក្សីមាននៅក្នុងរឿងបុរាណ និងជាយានជំនិះរបស់ព្រះវិស្ណុគូសត្រូវនិងសត្វនាគ¹។       Garuda (Sanskrit: गरुड Garuḍa; Pāli: गरुळ Garuḷa; Vedic Sanskrit: गरुळ Garuḷa) is a Hindu demigod and He is primarily depicted as the mount (vahana) of the Hindu god Vishnu. This divine creature is mentioned in the Hindu, Buddhist and Jain faiths.Garuda is also the half-brother of the Devas, Daityas, Danavas and Yakshas. He is the son of the sage Kashyapa and Vinata. He is the younger brother of Aruna, the charioteer of the Sun. Garuda is mentioned in several other texts such as the Pur...

រឿង ដើម​កំណើត​សត្វ​មូស(https://kampumera.blogspot.com/)

  រឿង ដើម​កំណើត​សត្វ​មូស https://kampumera.blogspot.com/ ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៦៧ -៧១      នៅក្នុងបឋមកប្ប ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាង នៅលើផែនដីជាដើម គឺទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់ ។      សម័យនោះ សត្វមូសមានខ្លួនធំៗ ជាងសត្វត្មាតទៅទៀត ហើយវាតែងហើរជាច្រើនឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារ មនុស្សណាដែលត្រូវជាចំណីសត្វមូស គេឃើញនៅសល់តែរាងឆ្អឹង គ្មានសាច់ឈាមឡើយ ។ មនុស្សម្នាមហាជនមានសេចក្ដីតក់ស្លុតជាក្រៃលែង តែគ្មាននរណាម្នាក់ រកមធ្យោបាយការពារសត្វមូសបានឡើយ ក៏ដាក់វេនគ្នាឱ្យមូសស៊ីរៀងរាល់យប់ ។ ចាប់តាំងពីថ្ងៃនោះមក ជនដែលដឹងថា វេនខ្លួនជិតមកដល់ហើយក៏យំសោកបោកខ្លួនបោកប្រាណ ។           គាប់ជួនជាពេលនោះ មានកូនក្រមុំសេដ្ឋីម្នាក់ប្រកបដោយបញ្ញាវាងវៃ នាងអាណិតអាសូរអ្នកស្រុកដែលបានដាក់វេនគ្នាទៅឱ្យសត្វមូសស៊ីនោះក្រៃពេក នាងគិតក្នុងចិត្តថា បើអញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ដោយឥតរើសមុខទេ អ្នកទាំងអស់នោះប្រាកដជាគេចពីចំណីមូសពុំបាន ហើយតទៅប្រាកដជាគ្មានមនុស្សរស់នៅទៀតឡើយ ។ កាលបើបាននឹកឃើញយ៉ាងនេះ នាងកញ្ញាក៏ចូលទៅជួបនឹងឪពុកម្ដាយនិ...

ដើមកំណើតមនុស្ស

 មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។ មនុស្សស្រីក៏មានរយ:ពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។     ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជា...

ចលនាអក្សរសិល្ប៍ខ្មែរ

   អក្សរសិល្ប៍ខ្មែរចែកជា៤ចលនាគឺ៖    + ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម គឺជាអត្ថបទរឿងរ៉ាវផ្សេងៗ ដែលទាក់ទងទៅនឹងបទលទ្ធិសាសនាព្រាហ្មណ៍។     + ចលនាអក្សរសិល្ប៍ពុទ្ធនិយម គឺជាអត្ថបទរឿងរ៉ាវផ្សេងៗ ដែលទាក់ទងនឹង ការលើកយកទ្រឹស្តីពុទ្ធសាសនាធ្វើជាគោល ហើយទ្រឹស្តីទាំងនោះស្ថិតនៅក្នុង គម្ពីរព្រះត្រៃបិតក ដែលអ្នកនិពន្ធលើកយកបញ្ចូលបុណ្យបាប ផលល្អអាក្រក់ របស់តួរអង្គមកចោទ និងដោះស្រាយ។     + ចលនាអក្សរសិល្ប៍ខេមរនិយម ជារឿងបែបមនុស្សលោកិយ ជារឿងរបស់ជាតិខ្មែរដែលយកសង្គមារម្មណ៍ មកចោទ និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមជាតិក្នុង គោលបំណងណែនាំ ខេមរជនឲ្យស្រលាញ់អំពើល្អ ស្អប់និងជៀសវាងអំពើរអាក្រក់។      +ចលនាអក្សរសិល្ប៍បរទេសនិយម គឺជាអក្សរសិល្ប៍ដែលអ្នកនិពន្ធ លើកយករឿងបរទេសផ្សេងៗ មកបកប្រែជាភាសាជាតិ ឬនិព្ធដោយចម្លងតាម ដោយរក្សាទុកទំនៀមទំលាប់ប្រពៃណី លក្ខណៈរបស់បរទេសសុទ្ធសាធ។