សិលាចារឹកបាសាក់(រំដួល)
សិលាចារឹកបាសាក់ (រំដួល )K.425
ការចុះបញ្ជីសិលាចារឹកអក្សរ ខ្មែរសម័យអង្គរ
ភាសា ខ្មែរសម័យអង្គរ
ចារឹកអក្សរ ២៦ បន្ទាត់
ឆ្នាំចារឹក ម.ស ៨៩០ សក
ប្រភេទសិលា ថ្មភក់
ខ្នាតសិលា (0,56 x 0,36 x 0,05)
លេខសារពើភណ្ឌ K.425
ប្រភពដើម បាសាក់ រំដួល ខេត្តស្វាយរៀង
កន្លែងរកឃើញ បាសាក់ រំដួល ខេត្តស្វាយរៀង
បោះពុម្ពផ្សាយ Inscriptions du cambodge vol.II,p.142
សិលាចារឹកនេះមានខ្នាតរង្វាស់ (0,56 x 0,36 x 0,05) សារមន្ទីរ Albert បានចុះលេខ D.26 ប្រភពសិលាចារឹកនេះបានមកពីការធ្វើកំណាយដែលបានប្រតិបត្តិដោយលោក J. Commalle នៅបាសាក់(រំដួល)ខេត្ត ស្វាយរៀង កាលពីឆ្នាំ ១៩០១-១៩០២ ។ សិលាចារឹកជាភាសាខ្មែរនេះមាន២៦បន្ទាត់។
ខ្លឹមសារ បន្ទាត់ទី១-៥ ឆ្នាំ ៨៩០ នៃមហាសករាជមានព្រះរាជបញ្ជារបស់ព្រះបាទ ស្រីជយវម៌្មទេវដើម្បី ថ្វាយ ស្រុក ថ្ក្វាល ជោង ដល់ កំស្តេង ជគត វក ឯក ព្រះអង្គទ្រង់ថ្វាយ ស្វេតតន្ទុល(អង្ករ) ១ ជេ ជាប្រចាំថ្ងៃ និង ប្រេង ប្រទីប និង ប្រេង ព្រះ គោ ខ្ញុំបម្រើ។
បន្ទាត់ទី(៦-៨) និយាយពីដីដែលបាន ស្តេង អញ ភ្នំ វក ឯក ស្តេង អញ អាចារ្យ បុរោហិត និង កុលបតី និង គុណទោឞទឝ៌ិយ និង ទេវបរិចារ និង ក្រមបាល និង តម្រួចនិង ឆ្មាំ ឃ្លាំង នេះ សឹង ដ៏ ទៅ ទទួល ដី ដើម្បីធ្វើព្រះតង្វាយ ....។
បន្ទាត់ទី(៨-១១) និយាយរំលឹក ដល់ ខ្លោញ វល ដែលជា វ្យាបារ(អ្នកបំពេញការងារ)ថាដី .....តាញ នង អាច ចេញ វ្យវហារ ។ ខ្លោញ វល ព្រះក្ឞោរបានបង្គំទូលថ្វាយថាដីនៅ ភូមិ ថ្ក្វាល ខាងជើងគឺបានថ្វាយ សម្រាប់ជាព្រះតង្វាយ។
បន្ទាត់ទី (១១-១៣)និយាយ ម្រតាញ ស្រីនរេន្ទ្រសិង្ហ ជាសេនាបតីព្រះ មុខទ្វារ ទៅសង់ គោលដល់ដីនោះ ។ ស្ថាបនា ប្រសាសន៍នៅ ឯ វក ឯកសម្រាប់ទទួលសិទ្ធកាន់កាប់ដីធ្លីដល់ កំម្រតេង ជគត វក ឯក ។
បន្ទាត់ទី(១៣-១៥)និយាយ នេះជាដើមហេតុរបស់ដី នៃផ្នែកមួយនៃ វ្យាធបុរដែល វ្យាធបុរ ព្រះមហាក្សត្រដែលស្តេចយាងទៅកាន់បរមេស្វរប្រើ ឱ្យទៅ យកមកទុកនៅឯ អមោឃបុរ ។
បន្ទាត់ទី(១៥-១៦)និយាយពីព្រះរាជបញ្ជារបស់ព្រះមហាក្សត្របានបង្គាប់ប្រើធ្វើនៅ ស្រុក ថ្ក្វាលខាងជើង ទៅ ជា រាជទ្រព្យ ។
បន្ទាត់ទី(១៦-១៧)និយាយពីរជ្ជកាលព្រះមហាក្សត្រដែលស្តេចយាងទៅកាន់ បរមសិវលោកបានថ្វាយដល់ កំម្រតេង ជគត វក ឯក ។
បន្ទាត់ទី (១៨-២៦) និយាយកាលពីរាជ្យរបស់ព្រះមហាក្សត្រ ដែលស្តេច យាងទៅកាន់ រុទ្រលោក វាប ក្ឞេត្រជ្ញជាព្រះ ក្រលា ផ្ទំនៅ ស្រុក អាយ កន្តាល ស្រែ បានទៅរៀបចំចាត់ ស្រុកនៅ ភូមិ ថ្ក្វាល ជោង ដែលបានឮ ស្តេង ឥស្វរវ្យាបិ ខ្លោញ សូមដីដើម្បីថ្វាយដល់ព្រះ។
អត្ថបទពាក្យចារឹក
១. ៨៩០ ឝក នុ វ្រះ ឝាសន ធូលិ វ្រះ បាទ ធូលិ ជេង វ្រះកំ
២. ម្រតេង អញ ឝ្រីជយវម៌្មទេវ ឱយ ស្រុក ថ្ក្វាល ជោង ត កំស្តេង
៣. ជគត វក ឯក នា ថ្វេ វ្រះ ចំនាំ ឝ្វេតតន្ទុល ជេ ម្វាយ ប្រទិតិន នុ ប
៤. យ៌្យង ទីប នុ បយ៌្យង វ្រះ គោ ...គិ នុ ក្ញុំ ត ទៅ .....ត គិ ភូមិ បិ ឱយ
៥. កំម្រតេង ជគត ..........តំម្រ្វច វ្រះ ក្រលា ផ្ទំ នុ ម្រតាញ ឝ្រីន្ឬបេន្ទ្រា
៦. យុធ ៰ ត ទៅ ទារ ភូមិ ស្តេង អញ វ្នំ វក ឯក ស្តេង អញ អាចាយ៌្យបុ
៧. រោហិតនុ កុលបតិយ នុ គុណទោឞទឝ៌ិយ នុ ទេវបរិចារ នុ ក្រមបាល នុ តំម្រ្វាច
៨.នុ ឆ្មាំ គ្លាង ៰ នេះ ត ស្យង ត ទៅ ទារ ភូមិ នា ថ្វេ វ្រះ ចំនាំ ៰ .........ង វគ៌្គ វៃរាត
៩. ទៅ រំលិក ត ខ្លោញ វល ត វ្យាបារ កថា មន ភូមិ .....តាញ នង អាច ចញ
១០. វ្យវហារ ៰ ខ្លោញ វល វ្រះ ក្ឞោរ បង្គំ ថ្ប្វង និវេទន មន ភូមិ ថ្ក្វាល ជោង គិ ត ឱ
១១. យ វ្រះ ចំនាំ ប្រេ ម្រតាញ ឝ្រីនរេន្ទ្រសិង្ហ សេនាបតិ វ្រះ មុខទ្វារ ទៅ
១២. សង គោល ត គិ ភូមិ ៰ ស្ថាបនា ប្រឝស្ត អាយ វក ឯក សិទ្ធ គិ ភូមិ ត កំម្រតេ
១៣. ង ជគត វក ឯក ៰ គិ ឝាខ គិ ភូមិ នៃ វគ៌ វ្យាធបុរ មន វគ៌ វ្យាធបុរ តិ ធូលិ វ្រះបា
១៤. ទ ធូលិ ជេង វ្រះកំម្រតេង អញ ត ស្តច ទៅ បរមេឝ្វរ ប្រេ បិ យោក ទៅ ទុក
១៥. អាយ អមោឃបុរ ៰ វ្រះ ឝាសន ប្រេ ថ្វេ ប្រ ........ត គិ ស្រុក ថ្ក្វាល ជោ
១៦. ង ទៅ ជា រាជទ្រវ្យ ល្វោះ ត គិ រាជ្យ ធូលិ វ្រះ បាទ ធូលិ ជេង វ្រះ កំម្រតេង
១៧. អញ ត ស្តច ទៅ បរមឝិវលោក តិ ឱយ ត កំម្រតេង ជគត វក ឯក ៰
១៨. .....ត គិ រាជ្យ ធូលិ វ្រះបាទ ធូលិ ជេង វ្រះ កំម្រតេង អញ ត ស្តច ទៅ
១៩. រុទ្រលោក ៰ វាប ក្ឞេត្រជ្ញ វ្រះ ក្រលា ផ្ទំ ស្រុក្ក អាយ កន្តាល ស្រេ ទៅ
២០. ចត ស្រុក ត គិ ភូមិ ថ្ក្វាល ជោង ៰ មន លិ ត ស្តេង ឥឝ្វរវ្យាបិ ខ្លោញ
២១. ........បុរុឞប្រធាន ផោង នុ ខ្លោញ អ្នក ផោង .......ភូមិ..........
២២. ...........ភូមិ ថ្ក្វាល ជោង ៰ វាប ក្ឞេត្រជ្ញ រ ............................
២៣. .....................................ចំនាំ នា កំម្រតេង ជគត វក ឯក
២៤. ..................ក យជ្ញ លិះ ២ ទេប ........ខ្លោញ ....................
២៥. .......................បង្គំ ថ្ប្វង និវេទន .......................................
២៦. .............................................ភូមិ ..................................
អត្ថបទពាក្យចារឹកជាអក្សរឡាតាំង
1.890 śaka nu mān vraḥ śāsana dhūli vraḥ pāda dhūli jeṅ vraḥ kaṃ
2. mrateṅ añ śrījayavarmmadeva oy sruk thkvākl jeṅ ta kaṃmrateṅ
3. jag
at vak ek nā thve vraḥ caṃnāṃ śvetatandula je mvāy pratidina nu pa
4. ryyaṅ dipa nu paryyaṅ vraḥ go .....gi khñuṃ ta dau .....ta gi bhūmi pi oy
5. kaṃmrateṅ jagat ........ta taṃrvac vraḥ kralā phdaṃ nu mratāñ śrīnṛpedrā
6. yudha ᵒ ta dau dār bhūmi steṅ añ vnaṃ vak ek steñ añ ācārayyapuro
7. hita nu kulapatiy nu guṇadoṣadarśīy nu devaparicār nu kramapāla nu taṃmrvāc
8. nu chmāṃ glāṅ ᵒ neḥ syaṅ ta dau dār bhūmi nā thve vraḥ caṃnāṃ ᵒ .....ṅ vargga vairāt
9. dau raṃlik ta khloñ vala ta vyāpara kathā man bhūmi ....n tāñ nāṅ āc caṅ
10. vyavahāra ᵒ khloñ vala vraḥ kṣor paṅgaṃ thpvaṅ nivedana man bhūmi thkāl joṅ gi ta o
11. y vraḥ caṃnāṃ ᵒ pre mratāñ śrīnarendrasiṅha senāpati vraḥ mukhadvāra dau
12. saṅ gol ta gi bhūmi ᵒ sthāpanā praśaṣta āy vak ek sidhi gi bhūmi ta kamrate
13. ṅ jagat vak ek ᵒ gi sākha gi bhūmi nai varga vyādhapura man varga vyādhapura ti dhūlī vraḥ pā
14. da dhūlī jeṅ vraḥ kamrateṅ añ ta stac dau parameśvara pre yok pi dau duk
15. āy amoghapura ᵒ vraḥ śāsana pre thve pra...........ta gi sru thkāl jo
16. ṅ dau jā rājadravya lvoḥ ta gi rājya dhūlī vraḥ pāda dhūlī jeṅ vraḥ kamrateṅ
17. añ ta stac dau paramaśivaloka ti oy ta kamrateṅ jagat vak ek ᵒ
18. .....ta gi rājya dhūlī vraḥ pāda dhūlī jeṅ ta vraḥ kamrateṅ añ ta stac dau
19. rudraloka ᵒ vāp kṣatrajña vraḥ kralā phdaṃ srukk āy kantāl sre dau
20. cat sruk ta gi bhūmi thkvāl joṅ ᵒ man li ta steñ īśvaravyāpi khloñ
21. ............puruṣapradhāna phoṅ nu khloñ anak phoṅ ........bhūmi ......
22. .............bhūmi thkvāk joṅ ᵒ vāp kṣetrajña ra ...................................
23. ..............caṃnāṃ nā kamrateṅ jagat vak ek ᵒ .................................
24. ...................k yajña liḥ 2 dep ....khloñ ............................................
25. ...............................................paṅgaṃ thpvaṅ nivedana .................
26. ...........................................bhūmi ..........................................
បំណកប្រែ
(១-៥) ឆ្នាំ ៨៩០ នៃមហាសករាជ ព្រះរាជ សាសន៍ ធូលី ព្រះ បាទ ធូលី ជើង ព្រះកំម្រតេង អញ ស្រីជយវម៌្មទេវ ថ្វាយ ស្រុក ថ្ក្វាល ជោង ដល់ កំស្តេង ជគត វក ឯក ព្រះអង្គទ្រង់ថ្វាយ ស្វេតតន្ទុល(អង្ករ) ១ ជេ ជាប្រចាំថ្ងៃ និង ប្រេង ប្រទីប និង ប្រេង ព្រះ គោ ... និង ខ្ញុំបម្រើដល់ ទៅ ..... ដី ថ្វាយឲ្យដល់ កំម្រតេង ជគត ..........តម្រួច ព្រះ ក្រលា ផ្ទំ និង ម្រតាញ ស្រីន្ឬបេន្ទ្រាយុធ។
(៦-៨) តទៅ បានទទួលដីពី ស្តេង អញ ភ្នំ វក ឯក ស្តេង អញ អាចាយ៌្យ បុរោហិត និង កុលបតី និង គុណទោឞទឝ៌ិយ និង ទេវបរិចារ និង ក្រមបាល និង តម្រួចនិង ឆ្មាំ ឃ្លាំង នេះ សឹង ដ៏ ទៅ ទទួល ដី ដើម្បីធ្វើព្រះតង្វាយ ....។
(៨-១១) ដើម្បី រំលឹក ដល់ ខ្លោញ វល ដែលជា វ្យាបារ(អ្នកបំពេញការងារ)ថាដី .....តាញ នង អាច ចេញ វ្យវហារ ។ ខ្លោញ វល ព្រះក្ឞោរបានបង្គំទូលថ្វាយថាដីនៅ ភូមិ ថ្ក្វាល ខាងជើងគឺបានថ្វាយ សម្រាប់ជាព្រះតង្វាយ។
(១១-១៣) ដោយប្រើ ម្រតាញ ស្រីនរេន្ទ្រសិង្ហ ជាសេនាបតីព្រះ មុខទ្វារ ទៅសង់ គោលដល់ដីនោះ ។ ស្ថាបនា ប្រសាសន៍នៅឯ វក ឯកសម្រាប់ទទួលសិទ្ធកាន់កាប់ដីធ្លីដល់ កំម្រតេង ជគត វក ឯក ។
(១៣-១៥) នេះជាដើមហេតុរបស់ដី នៃផ្នែកមួយនៃ វ្យាធបុរដែល វ្យាធបុរ ដែល ធូលីព្រះ បាទ ធូលី ជើង ព្រះកំម្រតេង អញ ដែលស្តេចយាងទៅកាន់បរមេស្វរប្រើ ឱ្យទៅ យកមកទុកនៅឯ អមោឃបុរ ។
(១៥-១៦) ព្រះរាជសាសន៍បានបង្គាប់ប្រើធ្វើ ........នៅ ស្រុក ថ្ក្វាលខាងជើង ទៅ ជា រាជទ្រព្យ ។
(១៦-១៧) លុះដល់រាជ្យរបស់ ធូលីព្រះ បាទ ធូលី ជើងព្រះកំម្រតេងអញដែល ស្តេចយាងទៅកាន់ បរមសិវលោកបានថ្វាយដល់ កំម្រតេង ជគត វក ឯក ។
(១៨-២៦) លុះដល់រាជ្យ ធូលីព្រះបាទ ធូលី ជើងព្រះ កំម្រតេង អញដែលស្តេច យាងទៅកាន់ រុទ្រលោក វាប ក្ឞេត្រជ្ញជាព្រះ ក្រលា ផ្ទំនៅ ស្រុក អាយ កន្តាល ស្រែ បានទៅរៀបចំចាត់ ស្រុកនៅ ភូមិ ថ្ក្វាល ជោង ដែលបានឮ ស្តេង ឥស្វរវ្យាបិ ខ្លោញ......ជាបុរសប្រធាន ផងនឹង ខ្លោញ អ្នកផង .......ដី......ភូមិថ្ក្វាលជោង វាប ក្ឞេត្រជ្ញ ......បានថ្វាយជាតង្វាយដល់កំម្រតេង ជគត វកឯក.....សម្រាប់បូជាយជ្ញ២លិះទើប...ខ្លោញ..បានបង្គំទូលសូមដល់......ភូមិ .....។
ពន្យល់វាក្យសព្ទ
១.បយ៌្យង ទីប = ប្រេងប្រទីប
២. បយ៌្យង វ្រះ គោ = ប្រេង ព្រះគោ
៣. វ្នំ វក ឯក = ភ្នំ ពក ឯក
៤. ស្តេង អញ = ឋានន្តរនាម
៥. ថ្វេ វ្រះ ចំនាំ ធ្វើគ្រឿងរណ្តាប់តង្វាយ
៦.វគ៌្គ = បា. វគ្គ
៧. ប្រេ ម្រតាញ ឝ្រីនរេន្ទ្រសិង្ហ សេនាបតិ = បង្គាប់ប្រើ ម្រតាញ ស្រីនរន្ទ្រសិង្ហ ដែលជាសេនាបតី
៨. វ្រះ មុខទ្វារ = ព្រះមុខទ្វារ
៩. វ្យាធបុរ = វ្យាធ=ប្រមាញ់ ប្រទាក់ + បុរ = ក្រុង ) ឈ្មោះទីក្រុង
១០. អមោឃបុរ = ឈ្មោះទីក្រុង
១១. រាជទ្រវ្យ = រាជទ្រព្យ
១២. ល្វោះ ត គិ រាជ្យ ធូលិ វ្រះ បាទ ធូលិ ជេង វ្រះ កំម្រតេង អញ ត ស្តច ទៅ បរមឝិវលោក = លុះដល់រជ្ជកាលរបស់ ព្រះបាទ ធូលី ជើង ព្រះគម្តែង អញ ស្តេចទ្រង់យាងទៅ កាន់ បរមសិវលោក។
១៣. កំម្រតេង ជគត វក ឯក = អាទិទេព ឬ ប្រាសាទ វក ឯក
១៤. បរមសិវលោក = ជាបច្ឆាមរណនាមរបស់ព្រះបាទ យសោវម៌្មទី១
១៥.រុទ្រលោក =ជាបច្ឆាមរណនាមរបស់ព្រះបាទ ហស៌វម៌្មទី១
១៦. ចត ស្រុក = រៀបចំស្រុក កសាងស្រុក
១៧. ចត > ចំនត = ចាត់ចែង រៀបចំ
១៨. ទារភូមិ ទារដី ទទួលដី
១៩. ទីប ប្រទីប គ្រឿងបំភ្លឺ
២០. ទៅ រំលិក ទៅរំលឹក
២១. កថា មន និយាយថា
២២. វ្យាបារ អ្នកបំពេញកិច្ចការងារ
២៣. ស្រុក្កអាយកន្តាល ស្រុកអាយកណ្តាល
២៤. បុរុឞប្រធាន បុរសប្រធាន
២៥.ឝ្រីនរេន្ទ្រសិង្ហ (ស្រី+នរ+ឥន្ទ្រ+សិង្ហ)
២៦.សេនាបតិ (សេនា+បតិ)ជាធំលើកងទ័ព,មេទ័ព
២៧.បរមឝិវលោក(បរម+សិវ+លោក)
លុយ វីឡា
Comments
Post a Comment