សិលាចារឹកបាសាក់(រំដួល)
សិលាចារឹកបាសាក់ (រំដួល )K.425 ការចុះបញ្ជីសិលាចារឹក អក្សរ ខ្មែរសម័យអង្គរ ភាសា ខ្មែរសម័យអង្គរ ចារឹកអក្សរ ២៦ បន្ទាត់ ឆ្នាំចារឹក ម.ស ៨៩០ សក ប្រភេទសិលា ថ្មភក់ ខ្នាតសិលា (0,56 x 0,36 x 0,05) លេខសារពើភណ្ឌ K.425 ប្រភពដើម បាសាក់ រំដួល ខេត្តស្វាយរៀង កន្លែងរកឃើញ បាសាក់ រំដួល ខេត្តស្វាយរៀង បោះពុម្ពផ្សាយ Inscriptions du cambodge vol.II,p.142 សិលាចារឹកនេះមានខ្នាតរង្វាស់ (0,56 x 0,36 x 0,05) សារមន្ទីរ Albert បានចុះលេខ D.26 ប្រភពសិលាចារឹកនេះបានមកពីការធ្វើកំណាយដែលបានប្រតិបត្តិដោយលោក J. Commalle នៅបាសាក់(រំដួល)ខេត្ត ស្វាយរៀង កាលពីឆ្នាំ ១៩០១-១៩០២ ។ សិលាចារឹកជាភាសាខ្មែរនេះមាន២៦បន្ទាត់។ ខ្លឹមសារ បន្ទាត់ទី១-៥ ឆ្នាំ ៨៩០ នៃមហាសករាជមានព្រះរាជបញ្ជារបស់ព្រះបាទ ស្រីជយវម៌្មទេវដើម្បី ថ្វាយ ស្រុក ថ្ក្វាល ជោង ដល់ កំស្តេង ជគត វក ឯក ព្រះអង្គទ្រង់ថ្វាយ ស្វេតតន្ទុល(អង្ករ) ១ ជេ ជាប្រចាំថ្ងៃ និង ប្រេង ប្រទីប និង ប្រេង ព្រះ គោ ខ្ញុំបម្រើ។ បន្ទាត់ទី(៦-៨) និយាយពីដីដែលបាន ស្តេង អញ ភ្នំ វក ឯក ស្តេង អញ អាចារ្យ បុរោ...